សូមស្វាគមន៍ បងប្រុស បងស្រី ជាទីស្រលាញ់ អរគុណណាស់ដែលបានចូលមកមើលប្លករបស់ខ្ញុំ...ហើយប្រសិនបើបងប្រុសបងស្រីចង់ទាក់ទងខ្ញុំសូមអញ្ជើញផ្ញើអ៊ីម៉ែលមកខ្ញុំ...

ប្រមូលរូបភាពខ្យល់ព្យុះនៅប្រទេសចិន

 

សូមចុចមើលត 

Posted: May 13, 2008 Comments (0)

ម៉ែ​ឳ​រួមរក្ស​គ្នា ប្រើ​កូន​ស្រី​អាយុ​៧-៨​ឆ្នាំ ថត​វីដេអូ

ភ្នំពេញ៖ រូបភាព​វីដេអូ​បង្ហាញ​ពី​បុរស-ស្រី​វ័យ​ក្មេង​២​នាក់​រួមរក្ស​ជាមួយ​គ្នា​ បាន​ត្រូវ​គេ​បញ្ជូន​តាម​ប្លូធូស៍​ (Bluetooth) ពី​ទូរស័ព្ទ​មួយ​ទៅ​ទូរស័ព្ទ​មួយ​ចែក​ចាយ​គ្នា​មើល​នៅ​តាម​ទីកន្លែង​មួយ​ ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ។ ប្រការ​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​មាន​ការ​ងឿង​ឆ្ងល់​បំផុត​នោះ​ គឺ​តាម​រយៈ​ការ​តាម​ដាន​ឆាក​ក្ដៅ​សាច់​ពី​ដើម​ដល់​ចប់​ គេ​អាច​ដឹង​បាន​ថា បុរស-​ស្ត្រី​នោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ហើយ​អ្នក​ថត​រូប​វីដេអូ​ជា​កុមារី​ម្នាក់​អាយុ​ប្រមាណ​ ៧​ ទៅ​៨​ឆ្នាំ និង​ជា​កូន​របស់​តួ​ឯក​ទាំង​ពីរ​នោះ​តែ​ម្ដង។ សំណួរ​បាន​ចោទ​ឡើង​ថា​ ហេតុ​អ្វី​ក៏​មាន​ទង្វើ​ឆ្កួតៗ​បែប​នេះ​កើត​ឡើង។

រូបភាព​វីដេអូ​ខាង​លើ​ត្រូវ​បាន​គេ​ជឿ​ថា​ បាន​ថត​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ ហើយ​វា​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

រូបភាព​វីដេអូ​នោះ​ បាន​បង្ហាញ​ពី​រូបរាង​ដេក​អាក្រាត​របស់​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ផ្កាប់​មុខ ​នៅ​លើ​ពូក​នៅ​ក្នុង​បន្ទប់​មួយ​ដែល​រៀប​ចំ​ពូក​ដាក់​លើ​កម្រាល​ឥដ្ឋ។ បន្ទាប់​មក​គេ​ឮ​សូរ​សំឡេង​ណែនាំ​របស់​បុរស​ម្នាក់​ឲ្យ​កុមារី​ម្នាក់​ជា​ អ្នក​ថត​រូប​មុន​ពេល​ដែល​បុរស​នោះ​ឡើង​ទៅ​រួមរក្ស​ជាមួយ​នារី​ខាង​លើ ហើយ​ក៏​មាន​ឆាក​បង្ហាញ​រូបរាង​ក្មេង​ស្រី​អ្នក​ថត​វីដេអូ​នេះ​ផង​ដែរ​ តាមរយៈ​ការ​សន្ទនា​នោះ​គេ​ដឹង​ថា​ អ្នក​ទាំង​បី​មាន​ទំនាក់ទំនង​នឹង​គ្នា​ក្នុង​ឋានៈ​ជា​ ឪពុក-ម្ដាយ-កូន។

ជាមួយ​នឹង​អារម្មណ៍​ជ្រួល​ច្រាល​ អ្នក​ដែល​បាន​មើល​រូប​នោះ​ពិត​ជា​ជេរ​ប្រមាណ​ចំពោះ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ នោះ​ថា ជា​មនុស្ស​អសីលធម៌​ ជា​មនុស្ស​ថោក​ទាប​ មិន​គួរ​ជា​មនុស្ស​ទេ​ គួរ​ជា​សត្វ​ល្អ​ជាង ព្រោះ​ការ​រួម​សិច​បែប​នេះ​ គូរ​ធ្វើ​ដោយ​លាក់​លៀម ដោយ​មាន​ការ​អៀន​ខ្មាស​ មិន​គួរ​បើក​ចំហ​នៅ​ចំពោះ​មុខ​កូន​ស្រី​ ហើយ​ឲ្យ​កូន​ស្រី​ថត​ទុក​ថែម​ទៀត​នោះ។

នៅ​ក្នុង​រូបភាព​វីដេអូ​នេះ គេ​អាច​ឭ​សំឡេង​កូន​ស្រី​នោះ​ស្រែក​ថា «​ប៉ា​អស់​ខ្យល់​ហើយ»«ម៉ាក់​ស្រួល​ហើយ»«ម៉ាក់​មាន​ឈាម​ទេ»។ល។

នេះ​ជា​រៀង​អនាចារ​មួយ​ដែល​ប៉ះពាល់​ដល់​អនាគត​ក្មេង​ស្រី​តូច​មួយ​ដែល​មិន​ទាន់​ដឹង​ក្ដី​នៅ​ឡើយ។

ជាមួយ​គ្នា​នេះ​ ក៏​នៅ​មាន​ការ​ថត​រូប​ប្រពន្ធ​ខ្លួន​ឯង​ដេក​ស្រាត​ដាក់​នៅ​ក្នុង​ទូរស័ព្ទ​ ផង​ដែរ។ នារី​នោះ​មាន​អាយុ​ខ្ទង់​៣០​ឆ្នាំ​ មាន​សាច់​ឈាម​ស្រស់​ស្អាត​សម​ជា​ត្រកូល​អ្នក​មាន​គួរ​សម​ បាន​ដេក​នៅ​លើ​គ្រែ ហើយ​ត្រូវ​ប្ដី​ទាញ​សំពត់​រ៉ូប​សើយ​ឡើង​ទៅ​លើ រួច​ថត​ត្រង់​ប្រដាប់​ភេទ​យ៉ាង​យូរ​ និង​ថត​មុខ​ប្រពន្ធ​ខ្លួន​ឯង​ ជាមួយ​សំឡេង​និយាយ​ទៅ​កាន់​ប្ដី​ថា «ហ្នឹង​ហើយ​ប្ដី​ល្អ​របស់​អូន»។
អ្នក​ខ្លះ​និយាយ​ថា​ នោះ​ជា​រួប​ភាព​របស់​ពួក​រោគ​ចិត្ត ប៉ុន្តែ​ខ្លះ​និយាយ​ថា​ ការ​ថត​រូប​បែប​នេះ​គ្រាន់​តែ​ជា​ការ​ថត​ដាក់​ទូរស័ព្ទ​ទុក​លេង​ ក៏​ប៉ុន្តែ​ពេល​ដែល​គេ​យក​ទូរស័ព្ទ​ទៅ​លក់​ អាច​ជា​គេ​ភ្លេច​លុប​ចោល​ ហើយ​ក៏​ក្លាយ​ជា​ចំណី​ភ្នែក​របស់​អ្នក​ដទៃ​តែ​ម្ដង។ ក៏​ប៉ុន្តែ​ការ​ដែល​គេ​យ​ក​ក្មេង​ស្រី​ម្នាក់​អាយុ​ប្រមាណ​ ៧-៨​ឆ្នាំ ទៅ​ពាក់​ពន្ធ​រឿង​ដ៏​អាស្រូវ​នេះ​ វា​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សីលធម៌​​ហើយ​ក៏​ជា​រំលោភ​សិទ្ធិ​ កុមារ​ផង​ដែរ៕ (ពត៍មានល្អអំអីស្ត្រី)

Posted: May 12, 2008 Comments (0)

មេធាវី​អំពាវនាវ​ឲ្យ​ដោះលែង​នាយក​សាលា​នៅ​រតនគិរី

2008-05-12

មេធាវី ​ការពារ​ក្តី​នៃ​ក្រសួង​អប់រំ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​កូនក្តី​ របស់​លោក​ជា​នាយក​សាលា​បឋមសិក្សា ហ៊ុន សែន យក្សឡោម ខេត្ត​រតនគិរី ឲ្យ​បាន​រួច​ពី​ការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ហើយ​ចាត់ទុក​សកម្មភាព​របស់​មន្ត្រី​តុលាការ​ខេត្ត​រតនគិរី ថា​ជា​ទង្វើ​បំពាន​ច្បាប់​នៃ​ប្រទេស​កម្ពុជា ។ ដោយ រដ្ឋា វិសាល

ប្រតិកម្ម​ខាងលើ​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​១១ ឧសភា ឆ្នាំ​២០០៨ នៅក្នុង​បទ​សម្ភាសន៏​ជាមួយ​វិទ្យុ​អាស៊ីសេរី ទាក់ទិន​ទៅ​នឹង​ការ​ឃុំខ្លួន​នាយក​សាលា ហ៊ុន សែន យក្សឡោម លោក ឆើន អំពើល បណ្តោះអាសន្ន​រយៈពេល​ជាង ១៣​ខែ ដោយ​គ្មាន​ការ​ជំនុះជម្រះ​និង​មិន​បញ្ជូន​ពាក្យបណ្តឹង​ធានា​ក្រៅ​ឃុំ​ទៅ​ សាលា​ឧទ្ធរណ៏ និង​សេចក្ដី​ចោទប្រកាន់​មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់ ។

មេធាវី​ការពារ​ក្តី លោក លឹម វណ្ណា ប្រតិកម្ម ៖ «តាម​ពិត​ខ្ញុំ​ត្រូវ​ ធ្វើ​ទៅ​សម្ដេច​នាយក​ដើម្បី​ឲ្យ​លោក​ជួយ កុំ​ឲ្យ​លោក ធឿនហ្នឹង គាត់​ចង់​បាន​ដី​របស់​សាលា​ហ្នឹង ហើយ​គាត់​ជនជាតិ​ទៀត គាត់​អនុញ្ញាត​ដើម្បី​ឲ្យ​សាងសង់​បន្ទប់​មួយ ដើម្បី​ដាក់​បណ្ដោះ​អាសន្ន​ទេ តែ​គាត់​យក​លេស​ចំណុច​ហ្នឹង​យក​ទៅ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដើម្បី​លក់ ​ដូរ»

អតីត​ចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ខេត្ត​រតនគិរី លោក នង សុខ កាលពី​ថ្ងៃ​១៩ ខែ​កុម្ភៈ ឆ្នាំ​២០០៧ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​នាយក​សាលា ហ៊ុន សែន យក្សឡោម ជាមួយ​មេឃុំ​ក្នុង​បទ​ចោទប្រកាន់​ថា ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ដោយសារ​លោក​ទាំង​ពីរ​បាន​ដឹកនាំ​អ្នកភូមិ​ជា​ មាតា​បិតា​សិស្ស រុះរើ​របង​ហ៊ុមព័ទ្ធ​ដី​សាលារៀន​ពី​សំណាក់​ឈ្មោះ អ៊ុក ប៊ុនធឿន ដែល​សំអាង​ថា​ដី​នោះ​លោក​នាយក​សាលា​បាន​ផ្ទេរ​សិទ្ធិ​មក​លោក​រួចហើយ ។

ឆ្លើយតប​ចំពោះ​ប្រតិកម្ម​នេះ ប្រធាន​តុលាការ​ខេត្ត លោកបណ្ឌិត យា ណារិន បាន​ទម្លាក់​ការ​ទទួល​ខុសត្រួវ​ទៅលើ​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត និង​ចៅក្រម​ស៊ើបអង្កេត លោក អន សំណាង ដែល​ជា​អ្នក​កាន់​រឿងក្តី​បន្ត​ពី​ចៅក្រម នង សុខ ដែល​ឧត្ដម​ក្រុមប្រឹក្សា​អង្គចៅក្រម បាន​សម្រេច​ឲ្យ​ចូលនិវត្តន៏​មុន​កាល​កំណត់ ។

លោកបណ្ឌិត យា ណារិន បាន​ឲ្យ​ដឹង​ថា ៖ «នៅ​លោក អន សំណាង ឥឡូវ បញ្ជូន​ទៅ​ព្រះអាជ្ញា​ចង់​កន្លះ​ឆ្នាំ ១​ឆ្នាំ​ហើយ ព្រះរាជអាជ្ញា​អត់​ព្រម​បញ្ជូន​មក​វិញ មិន​ដឹង​ធ្វើ​ម៉េច»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទំនាក់​ទំនង​ចៅក្រម អន សំណាង ដើម្បី​អត្ថាធិប្បាយ​បាន​ទេ ពីព្រោះ​លោក​ត្រូវ​បាន​ផ្ទេរ​ការងារ​ទៅ​ខេត្ត​កំពង់ស្ពឺ ចំណែក​ព្រះរាជអាជ្ញា​អម​តុលាការ លោក ម៊ី សាខន ក៏​មិន​ទទួល​ទូរស័ព្ទ ។

ទោះជា​យ៉ាងនេះ​ក្តី បើ​តាម​មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា​ការ​អូសបន្លាយ​រឿងក្តី​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្តី​ចោទប្រកាន់​ពី​ភរិយា​ជន​ជាប់ចោទ​ទាំង​ ពីរ ទៅ​លើ​ចៅក្រម អន សំណាង ពី​បទ​ជំរិត​ទារ​ប្រាក់​ពួកគាត់​ម្នាក់ ៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ធានា​នៅ​ក្រៅ​ឃុំ ។

លោក ប៉ែន​ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា ៖ «មុន​នឹង​ឈាន​ដល់​គាត់​មិន ​ឲ្យ​នៅ​ក្រៅ​ឃុំ គាត់​មាន​ការ​ទារ​ប្រាក់​យក​ពន្ធ​លើ​ជន​ដែល​ជាប់​ចោទ​ហ្នឹង យើង​ឃើញ​ថា​នេះ​ជា​លក្ខណៈ​ផ្ទាល់…»

អគ្គនាយក​ក្រសួង​អប់រំ លោក ជា អឿង តាម​បញ្ជា​រដ្ឋមន្រ្តី​ក្រសួង​អប់រំ បាន​ធ្វើ​លិខិត​ធានា​នាយក​សាលា លោក ឆើន អំពើល ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយ​អះអាង​ថា​លោក​ជា​មនុស្ស​ស្លូតត្រង់​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ ស៊ើបអង្កេត ។

ចំណែក​ប្រធាន​តុលាការ​កំពូល លោក ឌិត មន្ទីរ ក៏​បាន​ធ្វើ​លិខិត​ជម្រាប​មក​ប្រធាន​តុលាការ​ខេត្ត ដើម្បី​ចាត់​លោក អន សំណាង ឲ្យ​ទទួល​ចុះបញ្ជី​បណ្តឹង​ឧទ្ធរណ៍​ពី​មេធាវី​ជន​ចាប់ចោទ មុនពេល​លោក​ផ្ទេរ​ភារកិច្ច ក៏​ប៉ុន្តែ​មេធាវី លោក លឹម វណ្ណា បញ្ជាក់​ថា​មិនមាន​ចំណាត់ការ​លើ​ករណី​ទាំង​នេះ​ទេ ៕ ពត៍មានល្អពីអាស៊ីសេរី)

Posted: Comments (0)

ក្រដាស​ប្រាក់​ ២​ ម៉ឺន​រៀល​ថ្មី​របស់​កម្ពុជា​ចាប់​ផ្ដើម​ប្រកាស​ឲ្យ​ប្រើប្រាស់​​ផ្លូវ​ការ​ នៅ​ថ្ងៃ​នេះ

ក្រដាស​ប្រាក់​ពីរ​ម៉ឺន​រៀល​ថ្មី​ដែល​មាន​ព្រះ​ឆាយា​លក្ខណ៍​របស់​ ព្រះមហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​​ការ​ចាប់​ពី​ ថ្ងៃ​ទី​១២​ ឧសភា​ នេះ​ត​ទៅ​ ជាមួយ​និង​ការ​ផ្សព្វផ្សាយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ពី​ទម្រង់​ក្រដាស​ ប្រាក់​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។ ការ​ដាក់​ឲ្យ​ចរាចរណ៍​ក្រដាស​​ប្រាក់​​ពីរ​ម៉ឺន​រៀល​ថ្មី​នេះ​ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​ឧសភា​ក្នុង​ឱកាស​លោក​ចូល​រួម​សម្ពោធ​សមិទ្ធផល​នៅ​ក្នុង​វត្ត​ក្រពើហារ​ ក្នុង​ទឹកដី​ខេត្ត​កណ្ដាល​ថា​ គឺ​មិន​បាន​​សេចក្ដី​ថា​មិន​ប្រើប្រាស់​ក្រដាស​ប្រាក់​ពីរ​ម៉ឺន​រៀល​ចាស់​ ដែល​មាន​ព្រះ​ឆាយា​លក្ខណ៍​សម្ដេច​ឱ​នោះ​ទេ។ លោក​ នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​៖ "ការ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​ពីរ​ម៉ឺន​រៀល​ថ្មី​ គឺ​ធ្វើ​​ចរាចរណ៍​ជាមួយ​គ្នា​នឹង​​ក្រដាស​ប្រាក់​ពីរ​ម៉ឺន​រៀល​ចាស់​ គឺ​មិនមែន​បាន​សេចក្ដី​ថា​ ចោល​ក្រដាស​ប្រាក់​ពីរ​ម៉ឺន​រៀល​នោះ​ទេ។ ក្រដាស​ប្រាក់​ពីរ​ម៉ឺន​រៀល​ចាស់​នេះ​តែ​បន្ត​ចាយ​ហើយ​ធនាគារ​​នឹង​ចាប់​ ផ្ដើម​ដក​ទុក​នូវ​ក្រដាស​ពីរ​ម៉ឺន​រៀល​ចាស់។ ​ប្រកាស​​​ប្រាក់​ពីរ​ម៉ឺន​រៀល​ថ្មី​ចេះ​តែ​បង្កើន​ឡើង​នៅ​ក្នុង​ទី​ ផ្សារ"។ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​​ក្រដាស​ប្រាក់​ពីរ​ម៉ឺន​រៀល​ថ្មី​នៅ​ ថ្ងៃ​នេះ​ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​​ ថ្លែង​ឲ្យ​ដឹង​ថា​ គឺ​ដើម្បី​អបអរ​សាទរ​នូវ​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា​ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ គម្រប់​ ៥៥​ យាង​ចូល​៥៦​ ព្រះ​វស្សា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៥​ឧសភា​នេះ​ និង​ដើម្បី​សម្ដែង​នូវ​ការ​គោរព​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ។ លោក​ ហ៊ុន​ សែន ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ មុន​នឹង​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ក្រដាស​ប្រាក់​ពីរ​ម៉ឺន​រៀល​ថ្មី​ ដែល​មាន​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ខ្មែរ​​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ នេះ​គឺ​លោក​បាន​ធ្វើ​ការ​សិក្សា​ជាមួយ​និង​អគ្គទេសាភិបាល​ធនាគារ​ជាតិ​លោក​ ជា​ ចាន់តូ​ មុន​នឹង​​ដាក់​ថ្វាយ​សម្ដេច​ឱ​ និង​សម្ដេច​ម៉ែ​ដើម្បី​សុំ​ព្រះ​រាជ​យោបល់​ និង​ព្រះ​រាជានុញ្ញាត។ បើ​តាម​ការ​ថ្លែង​របស់​​លោក​នាយក​រដ្ឋមន្ត្រី​ ទាំង​សម្ដេច​ឱ​ នរោត្តម​ សីហនុ​ សម្ដេច​ម៉ែ​ នរោត្តម​ មុនីនាថសីហនុ​ រួម​ទាំង​ព្រះមហាក្សត្រ​​ខ្មែរ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ផង​នោះ​ព្រះ​អង្គ​មិន​មាន​ការ​ជំទាស់​អ្វី​នោះ​ឡើយ។ ការ​ដាក់​ថ្វាយ​សុំ​ព្រះ​រាជានុញ្ញាត​នេះ​ ត្រូវ​បាន​លោក​ ហ៊ុន​ សែន​ ឲ្យ​ដឹង​ថា​ គឺ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ថា​ "លើក​កូន​ ភ្លេច​ឱ" ដោយសារ​​តែ​ក្រដាស​ប្រាក់​ពីរ​ម៉ឺន​រៀល​ចាស់​មាន​ព្រះ​ឆាយា​លក្ខណ៍​សម្ដេច​ ឱ។

ដើម្បី​ជៀសវាង​ការ​រិះគន់​ណា​មួយ​ដែល​​ថា​ កម្ពុជា​សម្បូរណ៍​ទៅ​ដោយ​ក្រដាស​ប្រាក់​ ប៉ុន្តែ​ពុំ​សូវ​មាន​តម្លៃ​នោះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ពន្យល់​ថា​៖ "ប្រទេស​កម្ពុជា​គ្មាន​អតិផរណា​ក្រដាស​ប្រាក់​ច្រើន​នៅ​លើ​ទី​ផ្សារ​ទេ។ ឥឡូវ​យើង​កំពុង​តែ​ខ្វះ​ក្រដាស​ប្រាក់​រៀល​សម្រាប់​ចរាចរណ៍"។ លោក​នាយករដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​៖ "ឥឡូវ​នេះ​យើង​កំពុង​​តែ​ធ្វើ​​ឲ្យ​ប្រាក់​រៀល​របស់​យើង​កុំ​ឲ្យ​ឡើង​ថ្លៃ​ ជ្រុល​ ព្រោះ​ប្រជាជន​របស់​យើង​​ប្រមាណ​ ៧០​ ម៉ឺន​នាក់​ទទួល​ប្រាក់​ខែ​ជា​ប្រាក់​ដុល្លារ​អាមេរិក។ បើ​ធ្វើ​ឲ្យ​ប្រាក់​រៀល​ឡើង​​ថ្លៃ​ជ្រុល​ពេក​ គឺ​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បៀវត្សរ៍​ជា​ប្រាក់​ដុល្លារ​ជួប​ការ​លំបាក។ ដូច្នេះ​យើង​ត្រូវ​ថ្លឹងថ្លែង​ចំពោះ​នយោបាយ​រូបិយវត្ថុ​របស់​យើង៕ (ពត៍មានល្អអំពីស្ត្រី)

Posted: Comments (0)

“ទៅមុខ”

ខ្ញុំមានមោទនភាពណាស់ដោយបានប្រិយមិត្តចូលមកទស្សនា​ ហើយសូមឲ្យប្រិយមិត្តជួបប្រទះនៅតែសេចក្តីសុខគ្រប់ពេលវេលា សូមអរគុណ.....